វិភាគគោលនយោបាយពន្ធ (Tax Policy Analyst) ស្ថិតក្រោមគោលការណ៍ណែនាំស្ដីពីអាករពិសេស និងក្របខ័ណ្ឌគោលនយោបាយសម្រាប់ត្រៀមអនុវត្តពន្ធលើប្រាក់ចំណូល រូបវន្តបុគ្គល

កិច្ចការវិភាគ និងតាមដានការអនុវត្តគោលនយោបាយពន្ធ ស្ថិតនៅក្រោមគោលការណ៍ណែនាំស្តីពីអាករពិសេស និង ក្របខ័ណ្ឌគោលនយោបាយសម្រាប់ត្រៀមអនុវត្តពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល ដែលជាផ្នែកមួយនៃការកែទម្រង់ស្នូលនៅក្នុង យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ,​ ការប្រមូលចំណូលើពន្ធទាំងពីរប្រភេទនេះ ជាពិសេសអាករពិសេស មានការប្រែប្រួលគួរអោយកត់សម្គាល់ ដែលកត្តានេះមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងឥរិយាបទរបស់អ្នកប្រើប្រាស់, ការអនុវត្តអាករពិសេសរបស់ប្រទេសជិតខាង និងកត្តាដទៃផ្សេងៗទៀត ដែលធ្វើអោយជះឥទ្ធិពលមកលើការអនុវត្ត ពន្ធ-អាករ នៅក្នុងប្រទេសកម្ពុជា ។

ដូចនេះ កិច្ចការវិភាគ និងតាមដានការអនុវត្តគោលនយោបាយពន្ធនេះ ត្រូវធ្វើឡើងដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងវិចារណកម្មគោលនយោបាយពន្ធនានាជាពិសេសពន្ធលើប្រាក់ ចំណូលរូបវន្តបុគ្គល និងអាករពិសេស ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលឱ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមពង្រឹងប្រព័ន្ធសារពើពន្ធកម្ពុជា, ធានាបាននូវសមធម៌/យុត្តិធម៌, ជួយជំរុញឱ្យមានផលិតកម្មក្នុងស្រុកកាន់តែច្រើន និងរក្សាចីរភាពកំណើនចំណូល ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងហានិភ័យផ្នែកសុខភាព, សង្គម និងបរិស្ថាន

លទ្ធផល (outputs) គន្លឹះ ២ នៃការងារនេះ គឺ៖ ១)- របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពសម្រាប់ អនុវត្តក្របខ័ណ្ឌគោលនយោបាយសម្រាប់ត្រៀមអនុវត្តពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល, និង ២). របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីការកែទម្រង់អាករពិសេស ។

- ភារកិច្ច និងការទទួលខុសត្រូវ

·       វិភាគស្ថានភាពចំណូល និងគោលនយោបាយពន្ធ, និងផ្តល់យោបល់អំពីបច្ច័យដែលអាចប៉ះពាល់នានា,

·       តាមដាន សិក្សា ស្រាវជ្រាវ និងវិភាគលើនិន្នាការសំខាន់ៗ ដែលមានបច្ច័យលើការអនុវត្ត និងការប្រមូលចំណូល,

·       រៀបចំសេចក្តីព្រាងគោលនយោបាយ ឬលទ្ធផលការសិក្សា ដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,

·       ចូលរួមរៀបចំការវាយតម្លៃលើលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល,

·       ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាដែលពាក់ព័ន្ធ​ និងផ្តល់ជូន,

·       ផ្ដល់កិច្ចសហការ សម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសជាមួយនឹងស្ថាប័នពាក់ព័ន្ធ និង/ឬដៃគូអភិវឌ្ឍន៍,

·       ធ្វើការសិក្សាគោលនយោបាយពន្ធដែលពាក់ព័ន្ធ ដោយពិនិត្យផលប៉ះពាល់ មកលើសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន សម្រាប់កែសម្រួលគោលនយោបាយពន្ធបច្ចុប្បន្នតាមការចាំបាច់,

·       ធ្វើការត្រួតពិនិត្យ និងវាយតម្លៃគោលនយោបាយ អាករពិសេសថ្មី ដែលនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ,

·       រៀបចំរបាយការណ៍, ជំនួយស្មារតី, បទបង្ហាញ, និង​ឯកសារពាក់ព័ន្ធនានា, និង

·       អនុវត្តភារកិច្ចដទៃទៀតដែលផ្តល់ជូន​ដោយថ្នាក់ដឹកនាំ

- លក្ខណៈសម្បត្តិ និង​គុណវឌ្ឍិ

·       មានបរិញ្ញាបត្រ ឬបរិញ្ញបត្រជាន់ខ្ពស់ លើជំនាញសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយ​សាធារណៈ, សវនកម្ម, ច្បាប់សារពើពន្ធ, ឬ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ,

·       មានបទពិសោធក្នុងកិច្ចការស្រាវជ្រាវ និងវិភាគគោលនយោបាយយ៉ាងតិចចំនួន ០២ ឆ្នាំ ជាពិសេសពាក់ព័ន្ធនឹង
គោលនយោបាយពន្ធនៅកម្ពុជា, វិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ,
សេដ្ឋកិច្ចនយោបាយ, ពាណិជ្ជកម្មអន្តរជាតិ,

·       មានការយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ និងសេដ្ឋកិច្ចនយោបាយសកល និងកម្ពុជា, និង

·       មានបទពិសោធពាក់ព័ន្ធនឹងគោលនយោបាយពន្ធ,

·       មានកម្រិតយលដឹងផ្នែកភាសាអង់គ្លេសល្អ និងចំណេះដឹងកុំព្យូទ័រច្បាស់លាស់ទាក់ទងនឹងការវិភាគបែបបរិមាណ (Quantitative Analysis) ។ ​

- អត្ថប្រយោជន៍

·       ទទួលបានប្រាក់បៀរវត្ស និងលាភការផ្សេងៗ មានលក្ខណៈប្រកួតប្រជែង  ស្របតាមជំនាញ និងបទពិសោធ,

·       មានឱកាសធ្វើការប្រស្រ័យទាក់ទងជាមួយស្ថាប័នជាច្រើន  ទាំងក្នុង និងក្រៅប្រទេស,

·       មានឱកាសចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលានានា ដើម្បីកសាងសមត្ថភាពខ្លួន, និង

·       បរិស្ថានការងារល្អ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់គ្រាន់ ស្របតាមតម្រូវការបំពេញការងារជាក់ស្តែង ។

- រយៈពេលបំពេញការងារ

កិច្ចសន្យាការងាររយៈពេល ១២ខែ និងអាចបន្ត ដោយផ្អែកតាមសមិទ្ធផលការងារ និងតាមស្ថានភាពជាក់ស្តែង ​។


ទាញយក