សូចនាករសមិទ្ធកម្មគន្លឹះ


 

ផែនការសកម្មភាពដំណាក់កាលទី៣ បច្ចុប្បន្នកម្ម ២០១៧-២០២០ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចែកចេញជា ៥ ផ្នែក, ២២ គោលបំណង និង ៦៩ ចង្កោមសកម្មភាពដែលមានខ្លឹមសារជាសារវន្តតាមផ្នែកនីមួយៗដូចខាងក្រោម៖

 

ផ្នែកទី ១ ៖ បន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា

ផ្នែកទី១ “បន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” មាន ៤ គោលបំណង​គឺ៖ (១) បន្តពង្រឹងការគ្រប់គ្រងចំណូលនិងការអនុវត្តផែនការប្រមូលចំណូល, (២) បន្តពង្រឹងការគ្រប់គ្រងបំណុល, (៣) ពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងគណនី និង (៤) កែលម្អការអនុវត្តថវិកានិងពង្រឹងការអនុវត្តផែនការចំណាយ។ គោលបំណងទាំង ០៤ នេះ ត្រូវបាន​គាំទ្រ​ដោយ​ចង្កោម​សកម្មភាពចំនួន ១៤ ផ្សេងទៀត។ ក្នុងនោះ មាន​សូចនាករ​សមិទ្ធកម្មគន្លឹះសំខាន់ៗ មួយចំនួន ត្រូវបាន​កំណត់ ដែល​មាន​ដូចខាងក្រោម៖

 

មូលន័យ សូចនាករ​សមិទ្ធកម្មគន្លឹះ
ការគ្រប់គ្រងចំណូល (ការប្រមូល និង​ការព្យាករ)
  • . របាយការណ៍ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ត្រូវបានរៀបចំ
  • . ម៉ូដែលព្យាករចំណូលសារពើពន្ធ ត្រូវបានរៀបចំ និង​អនុវត្ត ដើម្បីធានាការព្យាករ​ស្ថិតក្នុងរង្វង់ +/-៥%
  • . ម៉ូដែលព្យាករណ៍ចំណូលពន្ធ សម្រាប់ថ្នាក់រដ្ឋបាលរាជធានីខេត្ត ត្រូវបានរៀបចំ
  • . គម្រូព្យាករណ៍ចំណូលមិនមែនសារពើពន្ធ នៅថ្នាក់រដ្ឋបាលរាជធានីខេត្ត ត្រូវបានរៀបចំ
ការគ្រប់គ្រងបំណុល
  • . ចីរភាពបំណុលសាធារណៈក្រៅប្រទេស ត្រូវបានធានា (វាស់វែងដោយអនុបាតបំណុលសំខាន់​ៗ​ទាំង ៥)
  • . ឯកសារយុទ្ធសាស្ត្រ​ស្តីពី​ការអភិវឌ្ឍន៍ទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា ត្រូវបានរៀបចំ និង​អនុម័ត
  • . បំណុលពន្ធប្រមូលបាន មានចំនួន ២០% នៃបំណុលពន្ធសរុប ឆ្នាំ N
ការគ្រប់គ្រងសាច់ប្រាក់ និង​គណនី
  • . ក្រសួង-ស្ថាប័នទាំងអស់ ប្រើប្រាស់​ប្រព័ន្ធផែនការ​សាច់ប្រាក់ពេញលេញ
  • . ការទូទាត់តាមប្រព័ន្ធ E-transfer ត្រូវបានរៀបចំ និង​អនុវត្ត
  • . ប្លង់គណនេយ្យសាធារណៈថ្មី ត្រូវបានផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្តសាកល្បងដោយអង្គភាពដែលអនុវត្តថវិកាគម្រោងរបស់ដៃគូ
ការអនុវត្តថវិកា និង​ផែនការចំណាយ
  • . សៀវភៅណែនាំស្តីពីលទ្ធកម្មសាធារណៈ និង​ស្តង់ដារឯកសារដេញថ្លៃ ត្រូវបានរៀបចំ
  • . គោលការណ៍ សម្រាប់រៀបចំផែនការចំណាយប្រចាំត្រីមាស ត្រូវបានរៀបចំ និង​ដាក់ឱ្យអនុវត្តទាន់ពេលវេលា
  • . នីតិវិធីប្រតិបត្តិការ និងគោលការណ៍ណែនាំសម្រាប់គម្រោងវិនិយោគសាធារណៈ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត

 

ផ្នែកទី ២ ៖ បន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ

ផ្នែកទី២ “បន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ”មាន៥គោលបំណងគឺ៖ (១) ពង្រឹងការអនុវត្តមាតិកាថវិកាថ្មីនិងប្លង់គណនីថ្មី, (២) ពង្រឹងការអនុវត្តប្រព័ន្ធថវិកាថ្មីនិងដំណើរការប្រតិបត្តិការថ្មី, (៣) ពង្រឹងការអនុវត្តប្រព័ន្ធគណនេយ្យថ្មីប្រព័ន្ធកត់ត្រាថ្មីនិងប្រព័ន្ធរបាយការណ៍ថ្មី, (៤) ពង្រឹងការអនុវត្តឧបករណ៍និងយន្តការដើម្បីបង្កើនការទទួលខុសត្រូវនិងគណនេយ្យភាព(ប្រព័ន្ធត្រួតពិនិត្យ) និង (៥) បង្កើនតម្លាភាពថវិកា។ គោលបំណងទាំង ០៥ នេះ ត្រូវបាន​គាំទ្រ​ដោយ​ចង្កោម​សកម្មភាពចំនួន ១៥ ផ្សេងទៀត។ ក្នុងនោះមានសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗមួយចំនួនត្រូវបានកំណត់ដែលមានដូចខាងក្រោម៖

 

មូលន័យ សូចនាករ​សមិទ្ធកម្មគន្លឹះ
ប្លង់គណនេយ្យ និង
​ចំណាត់ថ្នាក់ថវិកា
  • . ប្លង់គណនេយ្យថ្មី ត្រូវបានកែលម្អតាមការចាំបាច់ ដើម្បីឱ្យស្របតាមប្រព័ន្ធ FMIS
  • . ប្លង់គណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានដាក់ឱ្យអនុវត្ត
  • . ចំណាត់ថ្នាក់ថវិកា (សេដ្ឋកិច្ច, កម្មវិធី, អង្គភាពប្រតិបត្តិ, រដ្ឋបាល, មុខងារ,
    ភូមិសាស្ត្រ, គម្រោង, មូលនិធិ) ត្រូវបានពិនិត្យ, រៀបចំ និងដាក់ឱ្យអនុវត្តពេញលេញគ្រប់ក្រសួង ស្ថាប័ន
ប្រព័ន្ធអនុវត្តថវិកាថ្មី និង​ដំណើរការ
ប្រតិបត្តិការថ្មី
  • . ប្រកាស និង​គោលការណ៍ណែនាំ នៃ​ការអនុវត្តបរិបទនៃប្រតិបត្តិការចំណាយថ្មី នៅក្នុង​ប្រព័ន្ធ FMIS ត្រូវបានរៀបចំ និងដាក់អនុវត្ត នៅកសហវ និងក្រសួង
    ស្ថាប័ន ដែលបានជ្រើសរើសក្នុងការ អនុវត្តប្រព័ន្ធ FMIS ក្នុងជំហានទី២
  • . ប្រព័ន្ធ FMIS ត្រូវបានអភិវឌ្ឍ ជាមួយ​ម៉ូឌុលស្នូលបន្ថែមទៀត (ដូចជា ថវិកា, លទ្ធកម្ម, ទ្រព្យសម្បត្តិរដ្ឋ និង​សន្និធិ)
ប្រព័ន្ធគណនេយ្យថ្មី និង​ប្រព័ន្ធកត់ត្រាថ្មី
  • . ផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តគណនេយ្យបង្គរ ដោយផ្អែកលើ IPSAS ត្រូវបានរៀបចំ
  • . របាយការណ៍អនុវត្តថវិកា (សមិទ្ធកម្ម និងហិរញ្ញវត្ថុ) សម្រាប់គណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបានកែលម្អឱ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយ
  • . ប្រព័ន្ធគ្រប់ទិន្នន័យ​ទ្រព្យសម្បត្តិរដ្ឋ ត្រូវបានរៀបចំ
ការទទួលខុសត្រូវ និង​គណនេយ្យភាព
  • . ទណ្ឌកម្មរដ្ឋបាលសមស្រប ចំពោះកំហុសឆ្គង ឬការគ្រប់គ្រងធនធានសាធារណៈមិនសមស្រប ត្រូវបានចងក្រង និងដាក់ឱ្យអនុវត្ត
  • . ទម្រង់របាយការណ៍វឌ្ឍនភាពអនុវត្តថវិកា ប្រចាំត្រីមាស, ប្រចាំឆមាស និងប្រចាំ​ឆ្នាំថ្មី ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត ដោយ​រំលេចព័ត៌មានលម្អិតជាងមុន និងជាពិសេសវិធានការដោះស្រាយបញ្ហា
តម្លាភាពថវិកា
  • . វេទិកាម៉ាក្រូសេដ្ឋកិច្ចសាធារណៈ ត្រូវបានរៀបចំ
  • . ឯកសារថវិកា ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រក្រសួង
  • . កិច្ចលទ្ធកម្មសាធារណៈ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ

 

ផ្នែកទី ៣ ៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ

ផ្នែកទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”មាន៦គោលបំណងគឺ៖ (១) ពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធី, (២) រៀបចំថវិកាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងធ្វើសមាហរណកម្មថវិកា, (៣) រៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធបន្ទាត់គណនេយ្យភាព (រវាងនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ, រវាងកសហវនិងក្រសួង-ស្ថាប័ននិងនៅក្នុងក្រសួង-ស្ថាប័ន), (៤) ពង្រឹងការរៀបចំគោលនយោបាយនិងការធ្វើផែនការហិរញ្ញវត្ថុសាធារណៈ (ការរៀបចំគោលនយោបាយនិងផែនការចំណូលនិងចំណាយរយៈពេលមធ្យម), (៥) រៀបចំប្រព័ន្ធត្រួតពិនិត្យ និង (៦) ពង្រឹងការអនុវត្តគោលនយោបាយវិមជ្ឈការហិរញ្ញវត្ថុ។ គោលបំណងទាំង០៦នេះត្រូវបានគាំទ្រដោយចង្កោមសកម្មភាពចំនួន២៣ផ្សេងទៀត។ក្នុងនោះ សូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗមួយចំនួនត្រូវបានកំណត់ដែលមានដូចខាងក្រោម៖

 

មូលន័យ សូចនាករ​សមិទ្ធកម្មគន្លឹះ
ការអនុវត្តថវិកាកម្មវិធី
  • . ផែនទីបង្ហាញផ្លូវ នៃ​ការអនុវត្ត​ថវិកាកម្មវិធី ត្រូវបានរៀបចំ និង​ដាក់ឱ្យអនុវត្ត
  • . ទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ត្រូវបានធ្វើបច្ចុប្បន្នភាព សម្រាប់ ២០១៧-២០២៥
  • . ផែនការបណ្តុះបណ្តាលត្រូវបានរៀបចំឡើងសម្រាប់ក្រសួង-ស្ថាប័ន
ការរៀបចំថវិកា​ឱ្យគ្រប់ជ្រុងជ្រោយ និង​ការធ្វើសមាហរណកម្មថវិកា
  • . ថវិកាចរន្ត និង​ថវិកាមូលធន ត្រូវបានធ្វើសមាហរណកម្ម ក្នុងក្របខណ្ឌ MTEF, BSP និង PB
  • . ប្រតិបត្តិការចំណូល ចំណាយទាំងអស់(ដោយរួមទាំងប្រតិបត្តិការនៅក្រៅបរិបទ​ថវិកា) ត្រូវបានបញ្ចូលទៅក្នុងបរិបត្តិថវិកា និង​រំលេចក្នុងច្បាប់ថវិកាប្រចាំឆ្នាំ
ប្រព័ន្ធបន្ទាត់គណនេយ្យភាព
  • . ក្រុមការងារដឹកនាំដំណើរការសុខដុមនីយកម្មការងារផែនការចំណាយ ចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិបត្តិការ ត្រូវបានពិនិត្យ កែសម្រួលឡើងវិញ និងដាក់ឱ្យអនុវត្ត
  • . អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្តីពី ការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ត្រូវបានពិនិត្យ និង​កែលម្អដើម្បីធានាគុណភាពវិនិយោគសាធារណៈ
  • . រចនាសម្ព័ន្ធស្ថាប័ន ត្រូវបានកែសម្រួលទោតាមប្រព័ន្ធថវិកាថ្មី និង​ដំណើរការការងារថ្មី
គោលនយោបាយ និងផែនការហិរញ្ញវត្ថុ
សាធារណៈ
  • . គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើ​ការវិភាគតាមវិស័យ ត្រូវបានរៀបចំ និង​អនុវត្ត
  • . ក្របខ័ណ្ឌថវិការយៈពេលមធ្យម (រួមទាំងក្របខ័ណ្ឌចំណូលចំណាយរយៈពេលមធ្យម) ត្រូវបានរៀបចំ និងអនុម័ត
  • . របាយការណ៍វិភាគ និង​ព្យាករណ៍សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបានរៀបចំ
  • . ស្ថិតិគណនេយ្យជាតិ ត្រូវបានផ្សព្វផ្សាយ និងគុណភាពត្រូវបានកែលម្អ
ប្រព័ន្ធត្រួតពិនិត្យ
  • . បទដ្ឋានច្បាប់បច្ចេកទេស អគ្គាធិការដ្ឋាន ត្រូវបានរៀបចំ និងអនុម័ត
  • . ផែនការសវនកម្ម/អធិការកិច្ច ប្រចាំឆ្នាំ ត្រូវបានកែលម្អ
  • . របាយការណ៍ស្តីពីសវនកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការិយបរិច្ឆេទ N-1 ត្រូវបានរៀបចំ និងផ្សព្វផ្សាយ
គោលនយោបាយ
វិមជ្ឈការហិរញ្ញវត្ថុ
  • . គោលនយោបាយវិមជ្ឈការហិរញ្ញវត្ថុ រយៈពេលមធ្យម និង​រយៈពេលវែង ត្រូវធ្វើបច្ចុប្បន្នភាព និង​ដាក់ឱ្យអនុវត្ត
  • . ឧបករណ៍វិនិយោគសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (SNIF) ត្រូវបានអនុវត្តអនុវត្ត​ ប្រកបដោយជោគជ័យ និងពង្រីកវិសាលភាព
  • . ផែនការយុទ្ធសាស្ត្រថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ដាក់ឱ្យអនុវត្តប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព
  • . ធនធានមានភ្ជាប់លក្ខខណ្ឌ ត្រូវបានផ្ទេរទៅ ក្រុង/ស្រុក ដើម្បីអនុវត្តការផ្ទេរមុខងារ​​របស់ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ។ល។
  • . គោលការណ៍ណែនាំស្តីពីការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ត្រូវបានរៀបចំ​ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

 

គួរបញ្ជាក់ថា សម្រាប់ដំណាក់កាលទី៣ រាជរដ្ឋាភិបាលបានកំណត់យកការកែទម្រង់ប្រព័ន្ធថវិកា ជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយបានដាក់ចេញនូវទិសដៅនិងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ២០១៣-២០២០ ដែល​នឹង​ត្រូវធ្វើបច្ចុប្បន្នភាព សម្រាប់ឆ្នាំ​២០១៧-២០២៥។ ក្នុងគោលដៅខាងលើនេះក្របខ័ណ្ឌថវិការយៈពេលមធ្យមនឹងត្រូវបង្កើតឡើងដោយផ្អែកលើក្របខ័ណ្ឌចំណូលរយៈពេលមធ្យម, ក្របខ័ណ្ឌចំណាយរយៈពេលមធ្យមនិងក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមដើម្បីដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យនិងអនុម័ត។

 

ផ្នែកទី ៤ ៖ ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់

ផ្នែកទី៤ “ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់”មាន៤គោលបំណងគឺ៖ (១) បង្កើតក្របខ័ណ្ឌថវិកាដោយផ្អែកលើសមិទ្ធកម្ម, (២) បង្កើតក្របខ័ណ្ឌគណនេយ្យភាពនៃសមិទ្ធកម្ម, (៣) បង្កើតក្របខ័ណ្ឌសវនកម្មលើសមិទ្ធកម្ម និង (៤) រៀបចំផែនការកសាងសមត្ថភាព (ដោយរួមទាំងស្ថាប័ននីតិប្បញ្ញត្តិនិងអាជ្ញាធរសវនកម្មជាតិ)។ ​ គោលបំណងទាំង០៤នេះត្រូវបានគាំទ្រដោយចង្កោមសកម្មភាពចំនួន០៩ផ្សេងទៀត។ ក្នុងនោះសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗមួយចំនួនត្រូវបានកំណត់ដែលមានដូចខាងក្រោម៖

 

មូលន័យ សូចនាករ​សមិទ្ធកម្មគន្លឹះ
ថវិកាផ្អែកលើសមិទ្ធកម្ម
  • . ក្របខ័ណ្ឌគោលនៃ​ថវិកាផ្អែកលើ​សមិទ្ធកម្ម ត្រូវបានសិក្សា និង​ពិគ្រោះយោបល់ ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
  • . ក្របខ័ណ្ឌគោលនៃថវិកា​ផ្អែកលើសមិទ្ធកម្ម ត្រូវបានរៀបចំ
សវនកម្មផ្អែកលើ
សមិទ្ធកម្ម
  • . ក្របខ័ណ្ឌគោលនៃ​សវនកម្មផ្អែកលើសមិទ្ធកម្ម ត្រូវបានសិក្សា និង​ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន
  • . ក្របខ័ណ្ឌគោលនៃ​សវនកម្មផ្អែកលើសមិទ្ធកម្ម ត្រូវបានរៀបចំ
ការកសាងសមត្ថភាព
  • . ផែនការកសាងសមត្ថភាព (រួមទាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្ស និង​ផែនការ​កសាងសមត្ថភាពរបស់គ្រូបង្គោល) ត្រូវបានរៀបចំ
  • . យន្តការ​វាយតម្លៃសមិទ្ធកម្ម​បន្ទាប់ពីការបណ្តុះបណ្តាលត្រូវបានរៀបចំ

 

ផ្នែកទី៥ ៖ ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព

ផ្នែកទី៥ “ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព”មានគោលបំណងចំនួន៣គឺ៖ (១) បង្កើនភាពជាអ្នកដឹកនាំសមត្ថភាពគ្រប់គ្រងនិងបណ្តុះឆន្ទៈ កំណែទម្រង់ព្រមទាំងបង្កើនភាពជាម្ចាស់និងការទទួលខុសត្រូវ, (២) បង្កើនប្រសិទ្ធភាពនៃការកសាងសមត្ថភាពនិងវិធានការលើកទឹកចិត្តនិង(៣) ពង្រឹងការកសាងសមត្ថភាពសម្រាប់អនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ក្នុងនោះសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗមួយចំនួនត្រូវបានកំណត់ដែលមានដូចខាងក្រោម៖

 

មូលន័យ សូចនាករ​សមិទ្ធកម្មគន្លឹះ
ការគ្រប់គ្រង និង​ភាពជាអ្នកដឹកនាំ
  • . វឌ្ឍនភាព នៃការអនុវត្ត GDAP3/MAP3 សម្រេចបាន ៩០% ប្រចាំឆ្នាំ
  • . ប្រព័ន្ធវាយតម្លៃតាមរយៈការយន្តការស្ទង់មតិបុគ្គលិក ត្រូវបានរៀបចំ និង​ដាក់ឱ្យអនុវត្ត
  • . ប្រកាស ៦១៦ សហវ.ប្រក លើការកំណត់គោលការណ៍ សម្រាប់ការលើកទឹកចិត្ត ត្រូវបានកែលម្អ
ការកសាងសមត្ថភាព និង​ការលើកទឹកចិត្ត
  • . យន្តការវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ត្រូវបានរៀបចំ និង​កែលម្អ
  • . យន្តការលើកទឹកចិត្ត (ជាហិរញ្ញវត្ថុ និង​មិនមែនហិរញ្ញវត្ថុ) ត្រូវបានរៀបចំ ដោយផ្អែកលើសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន
ការកសាងសមត្ថភាព សម្រាប់​អនុវត្ត កម្មវិធីកែទម្រង់ ដំណាក់កាលទី ០៣
  • . គោលការណ៍ណែនាំ សម្រាប់ការវិភាគមុខងារ និង​លក្ខខណ្ឌយោងការងារ របស់​
    មន្ត្រី​ក្រុមការងារកែទម្រង់ ត្រូវបានរៀបចំ
  • . រចនាសម្ព័ន្ធស្ថាប័ន ត្រូវកែលម្អ ដើម្បីឆ្លើយតបទៅនឹង​កម្មវិធីកែទម្រង់ PFM ដំណាក់កាលទី៣
  • . យន្តការសម្របសម្រួល រវាងកំណែទម្រង់ទាំងបី PFMRP, PAR និង D&D ត្រូវបានធ្វើបច្ចុប្បន្នភាព
  • . យន្តការដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តហិរញ្ញប្បទានដៃគូសម្រាប់ការគាំទ្រ​កម្មវិធីកែទម្រង់ ត្រូវបានរៀបចំ

 

ទាញយកឯកសារខាងក្រោម សម្រាប់ ផែនការសកម្មភាពរួម ដំណាក់កាលទី៣ បច្ចុប្បន្នកម្ម ២០១៧ - ២០២០

latest jordan Sneakers | nike air presto navy blue women shoes sale 2 heel , Nike Air Force 1 , Sneakers , Perthenergy STORE