ជីវប្រវត្ត


ឯកឧត្តម រស់ សីលវ៉ា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំរបស់ PFMRP និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ។ លោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៃប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម រស់ សីលវ៉ា បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គមពីវិទ្យាស្ថាន Pedagogy អតីតសហភាពសូវៀតក្នុងឆ្នាំ 1987-1992 ។ ក្នុងឆ្នាំ 2002 លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ (MIA) ពីការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចពីសាកលវិទ្យាល័យកូឡុំបៀនៅញូវយ៉កសហរដ្ឋអាមេរិក។ ពីមុនគាត់បានធ្វើការជាអ្នកជំនាញបច្ចេកទេសមេកានិចនិងមន្ទីរពិសោធន៍នៅរោងចក្រថាមពលក្រោមក្រសួងឧស្សាហកម្មរ៉ែនិងថាមពលចាប់ពីឆ្នាំ 1985-1987 ។ ចាប់តាំងពីឆ្នាំ 1994 មកលោកបានចូលរួមជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទី 1 ជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុហើយបន្ទាប់មកជាអនុប្រធានផ្នែករៀបចំផែនការគោលនយោបាយហិរញ្ញវត្ថុនិងត្រួតពិនិត្យហិរញ្ញវត្ថុឆ្នាំ 2002-2005 និងជានាយកនាយកដ្ឋានសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈចាប់ពីឆ្នាំ 2005-2006 ។ ក្រោយមកលោករស់ត្រូវបានតែងតាំងជាអគ្គលេខាធិការរងលើការវិលត្រឡប់ពីធនាគារពិភពលោកដែលគាត់ធ្វើជាទីប្រឹក្សានាយកប្រតិបត្តិក្នុងកំឡុងឆ្នាំ 2006-2008 ។ ចាប់ពីឆ្នាំ 2013 រហូតមកដល់បច្ចុប្បន្នលោកត្រូវបានតម្លើងឋានៈជាតំណែងបច្ចុប្បន្ន។

 

ឯកឧត្តម ប៉ែន ធីរុង្គ , សព្វថ្ងៃជា អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដែលទទួលបន្ទុកដឹកនាំរៀបចំសេចក្តីព្រាងបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏ជាសមាជិកក្រុមប្រឹក្សានាយក នៃមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) និងជាទីប្រឹក្សារបស់ក្រុមប្រឹក្សានាយក នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សម្រាប់ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ និងស្រីលង្កា ។

ឯកឧត្តម ប៉ែន ធីរុង្គ , បានបញ្ចប់ថ្នាក់បរិញ្ញប័ត្រសេដ្ឋកិច្ចពាណិជ្ជសាស្រ្ត ពីវិទ្យាស្ថានវិទ្យសាស្រ្តសេដ្ឋកិច្ច (បច្ចុប្បន្នប្តូរមកជា សាកលវិទ្យាល័យជាតិគ្រប់គ្រង) ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩១។ ក្នុងឆ្នាំ ១៩៩៧ ឯកឧត្តមទទួលបានអនុបណ្ឌិតសេដ្ឋកិច្ចហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យក្រុងឡុងដ៍ ចក្រភពអង់គ្លេស និង អនុបណ្ឌិតពាណិជ្ជសាស្រ្ត មួយផ្សេងទៀត ពីសាកលវិទ្យាល័យ Ateneo De Manila ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០០៥។ ឯកឧត្តម បានបម្រើការងារជាគណនេយ្យករនៃមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុង ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ពីចុងឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៤ ។ ក្នុងឆ្នាំ ១៩៩៥ ឯកឧត្តមបានចូលបម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតួនាទីជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ នៃនាយកដ្ឋានហិរញ្ញវត្ថុក្រៅប្រទេស បន្ទាប់មកក៏ត្រូវបានតម្លើងតួនាទីជាបន្តបន្ទាប់រហូតជាប្រធានការិយាល័យ នៃនាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ ក្នុងឆ្នាំ ១៩៩៦-២០០០ និងក្លាយជាអនុប្រធាននាយកដ្ឋាននៅឆ្នាំ ២០០០-២០០១ ។ ឯកឧត្តម ប៉ែន ធីរុង្គ ត្រូវបានតែងតាំងជាអនុប្រធានទី១ នៃនាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ ក្រោយពេលត្រឡប់ពីបំពេញការងារ ជាទីប្រឹក្សាក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០០២-២០០៥។ ឯកឧត្តម ប៉ែន ធីរុង្គ ក៏ធ្លាប់ជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលទទួលបន្ទុករៀបចំគោលនយោបាយ PPP និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចាបង្កើតធនាគារ AIIB នៅពេលដែលឯកឧត្តម បម្រើការងារជាអគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ។ ក្នុងឆ្នាំ ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន ឯកឧត្តមត្រូវបានតែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

 

ឯកឧត្តម មាស សុខសេនសាន មានសញ្ជាតិខ្មែរ និងបានកើតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៦ នៅប្រទេសកម្ពុជា។ គាត់ត្រូវបានតែងតាំងជាអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ បន្ថែមពីលើនេះផងដែរ គាត់ក៏ត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីពេលលោកត្រូវបានផ្លាស់មកក្រសួងនេះនៅកំឡុងឆ្នាំ២០១៣។ មុនទទួលតួនាទីបច្ចុប្បន្ននេះ លោក មាស សុខសេនសាន ធ្លាប់ជាអគ្គលេខាធិការរង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (២០១៤ -២០១៦), ជាជំនួយការរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (២០១៣ -២០១៤), ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (២០១១-២០១៣), ជាលេខាធិការទី១នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង (២០០៧-២០១១)។

ជាមួយគ្នានេះដែរក្នុងឆ្នាំ ២០០៦-២០០៧ គាត់បានបម្រើការងារជាអនុប្រធាននាយកដ្ឋាន នៃនាយក-ដ្ឋានពិធីការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គាត់ក៏ធ្លាប់បានបម្រើការងារជា គ្រូបង្រៀនលើមុខវិជ្ជា មុខជំនួញ ទាំងក្នុងគ្រឹះស្ថានសាធារណៈ និងឯកជនផងដែរ (២០០១-២០០៥)។ លោកធ្លាប់ជាប្រធានការិយាល័យបុព្វសិទ្ធិ និងអភ័យឯកសិទ្ធ (២០០៣-២០០៦) នៃនាយកដ្ឋានពិធីការ និងជាមន្ត្រីនៃការិយាល័យច្បាប់ និងកុងស៊ុល (២០០២-២០០៣) និងជាមន្ត្រីនៃនាយកដ្ឋានកិច្ចការភាសាបារាំង (២០០១-២០០២) នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម មាស សុខសេនសាន បានទទួលបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច និងគ្រប់គ្រងក៏ដូចជាអនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ លីយ៉ុង ២ (Lyon 2) ប្រទេសបារាំង។ បន្ថែមពីនេះ លោកក៏បានចូលរួម វគ្គបណ្តុះបណ្តាលខ្លី ដូចជា៖ គណនេយ្យភាពនៃការចំណាយហិរញ្ញវត្ថុសាធារណៈ(PEFA) នៅឆ្នាំ ២០១៦ នៅប្រទេសហុង្គរី, វគ្គសិក្សាភាសាបារាំងសម្រាប់ អ្នកការទូតអាស៊ាន នៅប្រទេស សិង្ហបុរី ឆ្នាំ២០១២, ការរៀបចំគោលនយោបាយសាធារណៈ, ការអនុវត្ត និងវាយតម្លៃទស្សនៈវិស័យតំបន់ នាឆ្នាំ២០១១, ច្បាប់ និងជំនាញចរចាអន្តរជាតិ ដែលឧបត្ថម្ភដោយ មូលនិធិរួមរវាងសហភាពអឺរ៉ុប និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០០៧, កម្មវិធីអ្នកដឹកនាំវ័យក្មេង ដើម្បីការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នាសាកលវិទ្យាល័យជាតិ Kangwon, ខេត្តឈុនឆន័,សាធារណរដ្ឋកូរ៉េ ឆ្នាំ ២០០៦ និងជាមន្រ្តីកម្មសិក្សានៅ ការិយាល័យសហព័ន្ធបរទេស នៃប្រទេសអាឡឺម៉ង់ សម្រាប់កម្មវិធីបណ្តុះបណ្តាលអ្នកការទូតអន្តរជាតិ, សហព័ន្ធអាឡឺម៉ង់ ឆ្នាំ២០០៥។

 

ឯកឧត្តម អ៊ុង លុយណា ជាអគ្គនាយករងថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និងជាអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តម អ៊ុង លុយណា មានសញ្ជាតិខែ្មរ និងបានបំពេញការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅឆ្នាំ ២០០៤ ហើយទទួលបានតួនាទីផ្សេងៗ នៅនាយកដ្ឋានសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តម ធ្លាប់បានចូលរួមក្នុងការងារស្រាវជ្រាវស្តីពីបញ្ហាក្នុងកិច្ចអភិវឌ្ឍ រួមមាន៖ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, កសិកម្ម, ភាពក្រីក្រ, ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមបានទទួលការតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៅឆ្នាំ ២០១៣ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានទទួលនូវការតែងតាំងបន្ថែមជាអគ្គលេខាធិការរង ផ្នែកគោលនយោបាយ និង រៀបចំថវិកា នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០១៥ ។

ឯកឧត្តម អ៊ុង លុយណា បានទទួលបរិញ្ញាបត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យ Australian National University ។

 

លោក ប៊ូ វង្សសុខា , បានចូលបម្រើការងារនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៦។ បច្ចុប្បន្ននេះលោកគឺជាអគ្គលេខាធិការរងនៃអគ្គលេខា ធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការងារស្នូលសម្រាប់លោក ប៊ូ វង្សសុខា គឺការសម្របសម្រួលកិច្ចការពាក់ព័ន្ធទៅនឹងកំណែទម្រង់២ជាសំខាន់គឺកម្មវិធីកែទម្រង់ការគ្រប់គ្រងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លោក ប៊ូ វង្សសុខា , មានបទពិសោធន៍ច្រើនពាក់ព័ន្ធទៅនឹងការងារវិមជ្ឈការហិរញ្ញ វត្ថុ។

លោក ប៊ូ វង្សសុខា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Master of International Business (MIB) ពីសកលវិទ្យាល័យ University of Western Sydney, ប្រទេសអូស្ត្រាលី នៅឆ្នាំ ២០០០។

 

លោក យ៉េត វីណែល គឺជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក យ៉េត វីណែល បញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (អតីតវិទ្យាស្ថានជាតិគ្រប់គ្រង) នៅប្រទេសកម្ពុជា, សញ្ញាបត្រក្រោយឧត្តមផ្នែករដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យ MASSEY នៅប្រទេសនូវែលហ្សេឡង់ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ RMIT នៃអូស្រ្តាលី។ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញ គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនបត្រសំខាន់ៗ រួមមាន ក្របខ័ណ្ឌវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ពីលេខាធិការដ្ឋាន PEFA, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងបរិបទនៃការប្រែប្រួលសកល ពីសាកលវិទ្យាល័យ HARVAD, កម្មវិធីកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈពី CIVIL SERVICE COLLEGE។

មុនពេលចូលបម្រើការក្នុងរដ្ឋាភិបាល, លោក យ៉េត វីណែល បំពេញការងារនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយសិក្សា និងវិភាគលើវិស័យគោលនយោបាយអភិបាលកិច្ច។ បន្ថែមពីនេះ, គាត់មានបទពិសោធន៍វិជ្ជាជីវៈ ដូចជាការរៀបចំថវិកា និងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា (ផែនការបីឆ្នាំរំកិល), ថវិកាកម្មវិធី, អង្គភាពថវិកា និងចំណាត់ថ្នាក់ថវិកា ជាពិសេស ការបណ្តុះបណ្តាលគ្រូបង្គោលនៅតាមក្រសួង-ស្ថាប័ន។

បច្ចុប្បន្ន, លោក យ៉េត វីណែល ត្រូវបានដំឡើងឋានៈជាអគ្គលេខាធិការរង។ តួនាទីជាអគ្គលេខាធិការរង នៃ អ.គ.ហ., គាត់ទទួលបន្ទុកគ្រប់គ្រង និងត្រួតពិនិត្យលើការងាររដ្ឋបាល, ហិរញ្ញវត្ថុ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងត្រួតពិនិត្យនិងវាយតម្លៃគ្រប់គម្រោងក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ លើសពីនេះ, នៅអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គាត់បំពេញការងារពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា, កិច្ចដំណើរការថវិកា (រៀបចំ, អនុវត្ត, ត្រួតពិនិត្យតាមដាន និងវាយតម្លៃ) និងការគ្រប់គ្រងសមិទ្ធកម្ម។

 

មានដើមកំណើតនៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ១៩៨២ លោកស្រី តិប បូរីតា ចូលចិត្តសិក្សាលើគ្រប់មុខវិជ្ជានៅថ្នាក់វិទ្យាល័យ។ គាត់ចាប់ផ្តើមអាជីពការងារដំបូងនៅក្នុងវិស័យទូរគមនាគមន៍ នៅក្នុងឆ្នាំ២០០៣ ដែលពេលនោះលោកស្រីបម្រើការងារជាលេខាធិការរបស់អគ្គនាយករងក្រុមហ៊ុន និងក្រោយមកត្រូវបានតំឡើងតួនាទីជាគណនេយ្យករជាន់ខ្ពស់។ ដោយមានបំណងស្វែងយល់បន្ថែមអំពីវិស័យសាធារណៈ លោកស្រី បូរីតា បានចូលបម្រើការងារជាជំនួយការប្រធានគម្រោង និងជាទីប្រឹក្សាផ្នែកគណនេយ្យ នៅក្រសួងសាធារណៈការនិងដឹកជញ្ជូន និងនៅក្រសួងពាណិជ្ជកម្ម ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោកនៅកម្ពុជា។

សព្វថ្ងៃ លោកស្រី តិប បូរីតា ជាមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដែលទទួលបន្ទុកគាំទ្រ និងត្រួតពិនិត្យ រាល់ការងារដែលពាក់ព័ន្ធនឹងការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងបទពិសោធន៍ការងាររយៈពេល១៥ឆ្នាំ កន្លងមកនេះ លោកស្រី តិប បូរីតា មានចំណេះដឹងផ្នែកគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង និងលទ្ធកម្ម ។ គាត់បានបញ្ចប់បរិញ្ញប័ត្រគ្រប់គ្រងធុរកិច្ចលើជំនាញគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងឆ្នាំ២០០២ ដែលបច្ចុប្បន្នប្តូរមកជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្នុងឆ្នាំ ២០០៨ ទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

 

បច្ចុប្បន្ន លោក អ៊ូច សោភ័ណ គឺកំពុងបម្រើការងារជាមន្រ្តីត្រួតពិនិត្យ និងវាយតម្លៃគម្រោងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

លោក សោភ័ណ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសេដ្ឋកិច្ចជាតិពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំង បញ្ចប់ថ្នាក់បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ជំនាញសេដ្ឋកិច្ច-ពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រសិល្បៈជំនាញការបង្រៀនភាសារអង់គ្លេសពីសាកលវិទ្យាល័យបៀលប្រាយ។ លោក សោភ័ណ ធ្លាប់បំពេញការងារជាគ្រូបង្រៀនក្រៅម៉ោងលើមុខវិជ្ជាវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ សាខាបាត់ដំបង ពីចុងឆ្នាំ២០១៣ ដល់ពាក់កណ្តាលឆ្នាំ២០១៤។

បន្ទាប់មកទៀត លោក សោភ័ណ បំពេញការងារពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៤ និងបំពេញតួនាទីជាមន្រ្តីជំនាញផ្នែកចំណូល នៃ អ.គ.ហ.។ ចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន, គាត់ត្រូវបានដំឡើងតំណែងជាមន្រ្តីត្រួតពិនិត្យនិងវាយតម្លៃគម្រោង។

 

លោកស្រី សុគន្ធ ចរិយា បច្ចុប្បន្នជាមន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ មុនតួនាទីបច្ចុប្បន្ន លោកស្រី គឺជានាយកនៃនាយកដ្ឋានប្រាក់បញ្ញើ, នាយកនៃនាយកដ្ឋានទីផ្សារនិងធុរកិច្ច, ប្រធានផ្នែកទំនាក់ទំនងហិរញ្ញវត្ថុ នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកស្រី ក៏ធ្លាប់បម្រើការជាគណនេយ្យកររបស់គម្រោងដានីដាប្រចាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ជាមួយនឹងការប្រឡូកក្នុងអាជីពការងារទាំងវិស័យឯកជន និងសាធារណៈជាង១០ ឆ្នាំ, លោកស្រី មានបទពិសោធ ខាងផ្នែកនវានុវត្តន៍និងច្នៃប្រឌិត, ការកសាងសមត្ថភាព, រៀបចំគោលនយោបាយ, គ្រប់គ្រងគម្រោង, ការរៀបចំផែនការថវិកានិងការព្យាករណ៍, គ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង, ការរៀបចំ Business Process (សម្រាប់ផលិតផលធនាគារតាមបែបព័ត៌មានវិទ្យា ដូចជា E-Transfer, E-Deposit និង E-Withdrawal) និងភាពជាអ្នកដឹកនាំ ។ លោកស្រី ចរិយា ធ្លាប់បង្រៀនលើជំនាញគណនេយ្យ និងទីផ្សារ នៅសាកលវិទ្យាល័យរដ្ឋនិងឯកជន ផងដែរ។

លោកស្រី សុគន្ធ ចរិយា បានបញ្ចប់ការសិក្សាថា្នក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍ធុរកិច្ច និងទីផ្សារអន្តរជាតិ ពីសាលា SKEMA Business School នៅប្រទេសបារាំង(អាហារូបករណ៍រដ្ឋាភិបាលបារាំង)នៅឆ្នាំ២០០៩ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទទួលបានពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រី ក៏ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រងពីសាកលវិទ្យាល័យលីយ៉ុង២ នៃប្រទេសបារាំង និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីនេះ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាអន្តរជាតិមួយចំនួនរួមមាន បណ្តាញគ្រប់គ្រងចំណាយសាធារណៈប្រចាំអាស៊ី (PEMNA), កំណែទម្រង់ថវិកា និងប្រព័ន្ធតាមដាននិងត្រួតពិនិត្យ នៅសាធារណៈរដ្ឋកូរ៉េ, ការកសាងសមត្ថភាពសម្រាប់អ្នកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅចក្រភពអង់គ្លេស, បទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅប្រទេសសិង្ហបុរី, និង ប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃក្នុងវិស័យសាធារណៈ នៅប្រទេសម៉ាឡេស៊ី ជាដើម។

 

លោក ប៉ុម លៃហេង សព្វថ្ងៃបម្រើការងារជាមន្ត្រីជំនាញជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក៏ជាមន្ត្រីរាជការបម្រើការងារនៅការិយាល័យផែនការថវិកានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក លៃហេង ទទួលបានសញ្ញាបត្របរិញ្ញាបត្រធុរកិច្ចផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១០ ។ ក្នុងឆ្នាំ ២០១៣ លោក ទទួលបានសញ្ញាបត្រអនុបណ្ឌិតពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Osmania នៅរដ្ឋ AP ប្រទេសឥណ្ឌា។ សព្វថ្ងៃនេះ លោក កំពុងបន្តការសិក្សាជំនាញគណនេយ្យជាន់ខ្ពស់ (ACCA) នៅសាលា CamEd Business ។ ដំបូងឡើយ លោក បានបម្រើការងារជាមន្ត្រីរាជការនៅនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីចុងឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០១៦ ដោយទទួលខុសត្រូវសម្របសម្រួលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារបូកសរុបការរៀបចំ និងអនុវត្តថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចាប់ពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន លោក បានផ្លាស់ប្តូរមកបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបម្រើការងារជាមន្ត្រីជំនាញកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតម្លើងជាមន្ត្រីជំនាញជាន់ខ្ពស់ដូចសព្វថ្ងៃនេះ។

 

លោក យន ម៉ាលឹមឆេង ជាមន្រ្តីថវិកា នៃ អ.គ.ហ. ។ មុនពេលការងារបច្ចុប្បន្ន, លោកធ្លាប់បម្រើការជាជំនួយការអគ្គនាយកក្នុងឋានៈជាអនុប្រធាននាយកដ្ឋាននៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ, លោកធ្លាប់ជាប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រុមហ៊ុន ភារម្យខនស្រ្កាក់សិនខូអិលធីឌី, អតីតសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធីភីអិលអេស ខនសាល់ធីង សូលូសិន, មន្រ្តីអធិការកិច្ចហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងមន្រ្តីជំនាញជាន់ខ្ពស់ផ្នែកអនុវត្តថវិកានៃ អ.គ.ហ.។ ប៉ុន្មានឆ្នាំចុងក្រោយ លោកធ្លាប់ជាគ្រូឧទ្ទេសផ្នែកហិរញ្ញវត្ថុ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងគ្រូដឹកនាំក្នុងការប្រកួតប្រជែងអាជីវកម្មអន្តរជាតិជាច្រើនលើកដូចជា កម្មវិធីសហគ្រិនយុវជនពិភពលោកនៅអូស្រ្តាលី ទទួលបានពានលេខ១ នៅឆ្នាំ២០១៤, ទទួលបានជ័យជំនះលើកម្មវិធីប្រជួតប្រជែងថ្នាក់តំបន់នៅប្រទេសឡាវ និងកម្ពុជានៅឆ្នាំ ២០១៦ និង២០១៧ ដណ្តើមបានចំណាត់លេខ ១ និងលេខ២ទាំងពីរឆ្នាំ និងកម្មវិធីចុងក្រោយជាប់លេខ១ លើការប្រកួតប្រជែងយុវជនលើការរៀបចំផែនការអាជីវកម្មថ្នាក់ពិភពលោកនៅប្រទេសជប៉ុននៅឆ្នាំ២០១៧។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងអាជីវកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Nantes នៃសាធារណរដ្ឋបារាំង, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និង បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច, បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងសញ្ញាបត្រមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល។ ស្នាដៃក្នុងការប្រកួតប្រជែងប៉ុន្មានឆ្នាំចុងក្រោយ គឺមេដាយលើផែនការអាជីវកម្មថ្នាក់ជាតិឆ្នាំ ២០១០ និង២០១១ និងមេដាយសំរិទ្ធិលើផែនការអាជីវកម្មអន្តរជាតិក្នុងអនុតំបន់ទន្លេមេគង្គឆ្នាំ ២០១២។

 

លោកស្រី ហ៊ុន ឈុំវិសច្ឆារ៉ា បច្ចុប្បន្នទទួលតួនាទីជា មន្ត្រីជំនួយការគណនេយ្យនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ មុនតួនាទីបច្ចុប្បន្ន លោកស្រី គឺជាមន្រ្តីសម្របសម្រួលផ្នែករៀបចំវិក័យប័ត្រ (Billing Coordinator) នៅក្រុមហ៊ុន ឌី អែហ្វ ឌី អិល ប្រឹក្សាផ្នែកច្បាប់ និងពន្ធ (DFDL)។ ជាជំនួយការ មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ នៅក្រុមហ៊ុន ហ្វូដ អេន បើវើរេដ សូលូស្សិន និងជាមន្រ្តីត្រួតពិនិត្យឥណទាន នៃក្រុមហ៊ុនស៊ីណាវ៉ាត្រាចំកាត់។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នៃកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ កម្ពុជានៅឆ្នាំ២០០៦។ លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅឆ្នាំ២០០០។ ក្រៅពីនេះលោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលខាងផ្នែកលទ្ធកម្មសាធារណៈនៅ UNDP ប្រទេសអេស្ប៉ាញ។

 

លោក ឈុន ម៉ារឌី ជាមន្ត្រីជំនាញ ទទួលបន្ទុកនវានុវត្តន៍ និងផ្សព្វផ្សាយ ផ្នែកនវានុវត្តន៍ ផ្សព្វផ្សាយ និងកសាងសមត្ថភាព នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ។ កន្លងមក លោក ធ្លាប់បំពេញការងារជាមន្រ្តីគ្រប់គ្រងធនធានមនុស្ស និងពង្រឹងសមត្ថភាព នៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា (គ.ជ.នា/ក.អ.ក)។ លើសពីនេះ លោក ធ្លាប់ជាសមាជិកនៃសមាគមន៍អ្នកនិពន្ធខ្មែរ ក្នុងឆ្នាំ២០០៥ និងជាសមាជិកនៃក្រុមជំនួយការសម្រាប់ការរៀបចំព្រឹត្តិការណ៍តាំងពិពណ៌ពាណិជ្ជកម្មម៉ាឡេស៊ីក្នុងឆ្នាំ២០១៣។

លោក ឈុន ម៉ារឌី ទទួលបានបរិញ្ញាបត្រជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យន័រតុន។ បន្ថែមពីលើនេះ លោក បានបញ្ចប់សញ្ញាបត្រនៃវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងដោយផ្នែកលើលទ្ធផល” ពីវិទ្យាស្ថាន NIDA នៃព្រះរាជាណាចក្រថៃឡងដ៏ និងបញ្ចប់សញ្ញាបត្រនៃវគ្គបណ្តុះបណ្តាលស្តីពី “អ្នកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ពីវិទ្យាស្ថាន Civil Service College នៃចក្រភពអង់គ្លេស។

 

លោក លឹមសុខហេង បច្ចុប្បន្នទទួលតួនាទីជា ជំនួយការមន្រ្ដីជំនាញផ្នែកអនុវត្តថវិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ។

មុនពេលចូលបម្រើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) លោក មានបទពិសោធន៏ជាអ្នកពិគ្រោះយោបល់ផ្នែកពន្ធដារនិងគណនេយ្យ និងបានបញ្ចប់ការសិក្សាដោយជោគជ័យ សញ្ញាបត្រផ្នែកគណនេយ្យនិងហិរញវត្ថុ នឹងកំពុងបន្ដសិក្សា គណនេយ្យករជំនាញ ACCA នៅសាលា CamEd Business School។ គាត់មានបទពិសោធន៍ការងារជាច្រើនឆ្នាំជាមួយ ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់និងពន្ធ VDB Loi នៅកម្ពុជា ដែលគាត់ទទួលខុសត្រូវចំពោះទំនាក់ទំនង ជាមួយអង្គភាពគ្រប់គ្រង។ លោកបានផ្តល់ប្រឹក្សាលើការរៀបចំរចនាសម្ព័ន្ធគណនេយ្យនិងពន្ធសម្រាប់គម្រោងអចលនទ្រព្យធំៗ, អត្ថប្រយោជន៍របស់និយោជិត និងបានធ្វើការវិភាគយ៉ាងល្អិតល្អន់លើក្របាច់បញ្ចូលគ្នានៃក្រុមហ៊ុន មួយចំនួននៅក្នុងប្រទេសកម្ពុជា។ គាត់បានធ្វើការជាមួយអតិថិជនជាច្រើនវិស័យដោយផ្តោតជាពិសេសលើឧស្សាហកម្មរោងចក្រ និងសេវាធានារ៉ាប់រង។

 

លោក រស់ ដាលីន បច្ចុប្បន្នទទួលតួនាទីជាមន្ត្រីជំនាញផ្នែកចំណូលសារពើពន្ធ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) លោកបានចាប់ផ្ដើមចូលបម្រើការងារនេះចាប់តាំងពីឆ្នាំ២០១៧ ។ មុនទទួលតួនាទីបច្ចប្បន្ន លោកធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារជាង ៤ឆ្នាំ (២០១៤-២០១៧) ជាពិសេសពាក់ព័ន្ធនឹងការងារកិច្ចបញ្ជីការគណនេយ្យ និងហិរញ្ញវត្ថុ លើការរៀបចំរបាយការហិរញ្ញវត្ថុ របាយការណ៍ធនាគារជាតិ និងការរៀបចំ និងប្រកាសពន្ធទៅអគ្គនាយកដ្ឋានពន្ធដារជាដើម ។ ជាមួយគ្នានេះ លោកក៏ធ្លាប់ចូលរួមការងារសង្គមមួយចំនួនរួមមាន ការងារស្ម័គ្រចិត្តពាក់ព័ន្ធនឹងយែនឌ័រ និងអភិបាលកិច្ចល្អក្នុងសហគមន៍ វេទិការយុវជនជជែកពិភាក្សាពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេសជាដើម ។

លោក រស់ ដាលីន បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ។ ជាមួយគ្នានេះ លោកបានចូលរួមវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាមួយចំនួនលើប្រធានបទផ្សេងៗគ្នា ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖ ក្របខ័ណ្ឌវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ពីលេខាធិការដ្ឋាន PEFA, ការគ្រប់គ្រងសហគ្រាសធុនតូចនឹងមធ្យម នៃរដ្ឋបាលសារពើពន្ធប្រទេសម៉ាឡេស៊ី, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ប្រទេសកំពុងអភិវឌ្ឍ នៅប្រទេសចិន, ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសហ្វីលីពីន និងការគ្រប់គ្រងសមិទ្ធកម្ម និងសូចនាករសមិទ្ធកម្មគន្លឹះនៅប្រទេសម៉ាឡេស៊ីជាដើម ។

 

លោក ម៉េត រ៉ាម៉ន ជាមន្ត្រីជំនាញនៅផ្នែកគោលនយោបាយ និង រៀបចំថវិកា នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោក ម៉េត រ៉ាម៉ន ទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យន័រតុន។ លើសពីនេះ លោកបានទទួលវគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋសិង្ហបុរី, ព្រះរាជាណាចក្រថៃឡង់, សាធារណរដ្ឋប្រជាមានិតចិន, និងសាធារណរដ្ឋកូរ៉េ លើប្រធានបទពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យសាធារណៈ ។ មុនតួនាទីបច្ចុប្បន្ននេះ, ពីឆ្នាំ ២០១៣ - ២០១៧ លោក គឺជាមន្ត្រីសម្របសម្រួលជំនួយហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែក ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ នៅគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា (គ.ជ.នា/ក.អ.ក) ។ លោក ក៏ធ្លាប់បានបំពេញការងារនៅស្ថានទូតម៉ាឡេស៊ី ជាអ្នករៀបចំព្រឹត្តិការណ៍តាំងពិពរណ៍ពាណិជ្ជកម្មម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៣ ផងដែរ ។

លោក ម៉េត រ៉ាម៉ន មានបំណងប្រាថ្នាដ៏ធំបំផុតមួយ គឺលោកចង់ឃើញតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជាគ្រប់រូបនាពេលអនាគត ត្រូវបានផ្តល់ឱ្យយ៉ាងពេញបរិបូណ៌ ។

 

នេះគឺ កញ្ញា ផែង សុខម៉ៃ ។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ០២ ជំនាញខុសគ្នា គឺ បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅឆ្នាំ២០១៥ (ដោយទទួលអាហារូបករណ៍ពីក្រសួងអប់រំយុវជន និងកីឡា) និងបរិញ្ញាបត្រអប់រំ ផ្នែកភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ កញ្ញា ពិតជាស្វិតស្វាញក្នុងការរៀនសូត្រទាំងជំនាញទន់ និងជំនាញបច្ចេកទេស ដែលជាកត្តាតម្រង់ផ្លូវកញ្ញាឲ្យប្រសប់ក្នុងការអនុវត្តការងារច្រើនវិស័យ ។ កញ្ញាចាប់ផ្តើមធ្វើការដំបូង ជាគ្រូភាសាអង់គ្លេសក្រៅម៉ោង អស់រយៈពេលជាង០៣ឆ្នាំ(២០១៣-២០១៥) ខណៈពេលដែលកញ្ញាជាសិស្សនៅឡើយ ។ កំឡុងឆ្នាំសិក្សា កញ្ញាបានបម្រើការងារស្ម័គ្រចិត្តជាមួយអង្គការអាយស៊ីក អង្គការយុវជនមិនស្វែងរកប្រាក់ចំណូល ធំជាងគេលើពិភពលោក ដែលជាកន្លែងកញ្ញាអភិវឌ្ឍន៍ជំនាញទន់ជាង ០២ឆ្នាំ (២០១៤-២០១៥) ដោយកញ្ញាជាអ្នកដំណើរការ និងគ្រប់គ្រងគម្រោងទាក់ទងនឹង ផ្នែកអប់រំ និងវប្បធម៌ ដើម្បីជួយសង្គម ក៍ដូចជាធ្វើការជ្រើសរើសសមាជិកយុវជនថ្មី និងអភិវឌ្ឍសមត្ថភាពយុវជន ។

កញ្ញាបានផ្លាស់ប្តូរការងារពីវិស័យឯកជន មកវិស័យរដ្ឋ ចាប់តាំងពីកញ្ញាប្រឡងជាប់ជាមន្រ្តីក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៤ ដោយបម្រើការងារនៅ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ។ នៅឆ្នាំ២០១៥ កញ្ញាបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបំពាក់បំប៉នជាគ្រូបង្គោលជំនាញលទ្ធកម្មសាធារណៈ ។ នៅក្នុងឆ្នាំដដែលទៀតសោត កញ្ញា តំណាងឲ្យស្ថាប័ន ត្រូវបានជ្រើសរើសជាប់ជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឆ្នាំ២០១៧ កញ្ញាបានធ្វើជាអ្នកសម្របសម្រួល ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលបានរៀបចំលើកដំបូងបង្អស់នៅប្រទេសកម្ពុជា ។ នៅចុងឆ្នាំ២០១៧ ដោយមានការចាប់អារម្មណ៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កញ្ញាបានចូលបម្រើការងារជា មន្រ្តីជំនាញ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

បច្ចុប្បន្ន កញ្ញាជាមន្រ្តីជំនាញផ្នែកគោលនយោបាយ និង រៀបចំថវិកា នៅអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាមន្រ្តីត្រួតពិនិត្យទទួលបន្ទុកផ្នែកលទ្ធកម្ម សាធារណៈ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ។ ក្រៅពីការងារបច្ចុប្បន្ន កញ្ញាក៏ជាសមាជិកយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និង អាយស៊ីក (AIESEC)។ សម្រាប់ព័ត៌មានបន្ថែមអំពី កញ្ញា ផែង សុខម៉ៃ សូមចូលទៅកាន់គណនី លីងអីន (LinkIn) របស់កញ្ញាៈ https://www.linkedin.com/in/sokmaipheng ។

 

លោកស្រី សុន្ទរៈ សូរិយា បច្ចុប្បន្នជាមន្រ្តីរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដែលទទួលបន្ទុករាល់ការងារទាក់ទងនឹងការងាររដ្ឋបាល ភស្តុភារ និងព័ត៌មានវិទ្យា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកស្រី សុន្ទរៈ សូរិយា មានបទពិសោធន៍ជាង ១០ឆ្នាំ លើការងាររដ្ឋបាល លទ្ធកម្ម ភស្តុភារ និងគ្រប់គ្រង ជាមួយអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ។ លោកស្រី ចាប់ផ្តើមការងារដំបូងនៅក្នុងឆ្នាំ២០០៦ ជាមន្រ្តីជំនួយការរដ្ឋបាល និងបុគ្គលិក នៅអង្គការលូថេរ៉ានបំរើពិភពលោក និងមានតួនាទីចុងក្រោយជាប្រធានផ្នែករដ្ឋបាល នៅអង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា។

 

បច្ចុប្បន្ន លោកស្រី សេង កញ្ញា កំពុងបម្រើការងារជាមន្រ្តីជំនួយការរដ្ឋបាល ក្នុងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ)

លោកស្រី ទទួលបាន សញ្ញាបត្រអនុបណ្ឌិតផ្នែករូបវិទ្យាពី Sogang University ប្រទេសកូរ៉េខាងត្បូង បរិញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រផ្នែកអក្សសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

ក្រៅពីជំនាញរឹងខាងលើ លោកស្រីក៏ធ្លាប់បានទទួលបទពិសោធន៍ការងារជាច្រើនផ្នែកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចជាមន្រ្តីរដ្ឋបាល មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និង សាស្រ្តាចារ្យ រូបវិទ្យា និងកុំព្យូទ័រទូទៅ មន្រ្តីលទ្ធកម្ម អនុគម្រោងនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្ដមសិក្សា មូលនិធិធនាគារពិភពលោក និងមន្រ្តីគណនេយ្យ អនុគម្រោងនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្ដមសិក្សា មូលនិធិធនាគារពិភពលោក។

 

លោក ចាន់ ផាន់ណា បច្ចុប្បន្នភាពជាមន្ត្រីផ្នែកព័ត៌មានវិទ្យានៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

លោក ផាន់ណា បានបញ្ចប់បរិញ្ញាបត្រប័ត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ ២០០៥-២០០៩។ គាត់ធ្វើការជាជំនួយការមន្ទីរពិសោធន៍នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញពីឆ្នាំ ២០០៧-២០០៩។ បន្ទាប់មកលោកបានធ្វើការជា ប្រធានប្រព័ន្ធបណ្តាញផ្ញើសារអេឡិចត្រូនិច (OCS) នៅក្រុមហ៊ុន Metfone Cambodia និងជាមន្រ្តីគាំទ្រសេវាកម្ម ICT នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាប់ពីឆ្នាំ ២០០៩-២០១៦។ ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះគាត់កំពុងធ្វើការជាមន្រ្តីព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំនៃកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

លោក អ៊ុង មករា បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៩។ លើសពីនេះ គាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំភាសាអង់គ្លេសពីសកលវិទ្យាល័យវេស្ទើន និងបានបញ្ចប់ថ្នាក់បណ្ឌិត ជំនាញគណនេយ្យ និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០១៨។ មុនតួនាទីបច្ចុប្បន្ន, អាជីពការងាររបស់គាត់ មានមុខងារជាសាស្រ្តាចារ្យបង្រៀននៅសកលវិទ្យាល័យឯកជនចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ នៅឆ្នាំ២០១៣ លោកបានប្រលងជាប់ជាមន្រ្តីរាជការ នៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ និងបានផ្ទេរការងារជាមន្រ្តីរដ្ឋបាលនៅនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីខែមករា ឆ្នាំ២០១៦ លោកបណ្ឌិត អ៊ុង មករា ត្រូវបានជ្រើសរើស និងតម្លើងតួនាទីជាមន្រ្តីជំនាញជាន់ខ្ពស់ ផ្នែកចំណូលសារពើពន្ធ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ រហូតមកដល់បច្ចុប្បន្ន)។

 

កញ្ញា ឃុត វណ្ណី បានចូលបំរើការងារនៅក្នុង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ (អ.គ.ហ ) ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) នៅខែសីហាឆ្នាំ ២០១៩ ក្នុងនាមជាជំនួយការគណនេយ្យដោយទទួលខុសត្រូវក្នុងការត្រួតពិនិត្យនិងរៀបចំទូទាត់ប្រាក់រជ្ជទេយ្យ អនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និងបញ្ចូលកំណត់ត្រាគណនេយ្យ ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

ពីមុនកញ្ញាបានធ្វើការមុខងារជាគណនេយ្យករនៅក្នុងអង្គការគ្រួសារថ្មីក្នុងឆ្នាំ ២០១៣។ បន្ទាប់មក កញ្ញាបាន ប្តូរទៅធ្វើការនៅក្រុមហ៊ុនឯកជន “Starlight Apparel Manufacturing Co.,Ltd” ជាមន្រ្តីហិរញ្ញវត្ថុចាប់ពីខែកញ្ញាឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៨ ហើយបានតំឡើងឋានៈជាមន្រ្តីហិរញ្ញវត្ថុជាន់ខ្ពស់ ក្នុងឆ្នាំ២០១៩ ដោយទទួលខុសត្រូវក្នុងការគ្រប់គ្រង និងពិនិត្យមើលការទូទាត់ប្រាក់រេជ្ជទេយ្យ ការគ្រប់គ្រងសកម្មភាពវដ្តនៃការទូទាត់ទាំងអស់ និងស្វែងរកឯកសារសម្រាប់សវនកម្មឯករាជ្យ។កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជាក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ ២០១២ កញ្ញាបានបញ្ចប់កំរិត១២ នៃកម្មវិធីភាសាអង់គ្លេសទូទៅនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ។ ក្នុងឆ្នាំ ២០០៩ កញ្ញាបានបញ្ចប់សញ្ញាបត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

 

កញ្ញា ឡេង ចាន់ភួង បច្ចុប្បន្នជាមន្ត្រីជំនួយការត្រួតពិនិត្យ និងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

កញ្ញា ឡេង ចាន់ភួង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យលីយ៉ុង នៃប្រទេសបារាំង ក្នុងឆ្នាំ២០១៨ និងបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអាជីវកម្មអន្តរជាតិ នៃសាកលវិទ្យាល័យ ប៉ារីស២ ប្រទេសបារាំង ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៧ កញ្ញា ចាន់ភួង បានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រនីតិសាស្ត្រពិសេសភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រសិល្បៈជំនាញការបង្រៀនភាសារអង់គ្លេសពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ក្នុងអំឡុងពេលសិក្សា ចន្លោះឆ្នាំ២០១៦ កញ្ញា មានបទពិសោធន៍ការងារជាមន្ត្រីជាប់កិច្ចសន្យានៃការិយាល័យទិន្ន័យមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងជាជំនួយការចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកសរសេរសាលក្រមព្រហ្មទណ្ឌ និងចូលរួមការងារស្ម័គ្រចិត្តក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងសមាគមអាស៊ាន-ចិនផងដែរ។

 

លោក ជា សុខផេង ជាមន្រ្តីជំនាញផ្នែកត្រួតពិនិត្យនិងវាយតម្លៃ ។ មុននឹងចូលរួមជីវភាពជាមួយ អ.គ.ហ លោកបានសន្សំនូវបទពិសោធន៍ការងារ និងការអប់រំកម្រិតមហាវិទ្យាចំនួន ១០ ឆ្នាំ ។

ក្នុងឆ្នាំ ២០១០ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រពី IFL លោកបានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅ RUPP ។ នាឆ្នាំ ២០១២ លោកបានប្រឡងជាប់អាហារូបករណ៍របស់ KOICA និងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ Yonsei នៃសាធារណៈរដ្ឋកូរ៉េ ។ ទន្ទឹមនឹងការបំពេញមុខវិជ្ជាតាមកម្មវិធីសិក្សារបស់សាកលវិទ្យា លោកក៏បានធ្វើការសិក្សាស្រាវជ្រាវផងដែរ ។ ជាក់ស្តែង មុនពេលបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នាឆ្នាំ ២០១៤ ការស្រាវជ្រាវរបស់លោកចំនួន ២ ត្រូវបានទទួលយកទៅបោះពុម្ភ ។

បន្ទាប់ពីវិលត្រឡប់មក RUPP វិញ លោកបានបំពេញតួនាទីគ្រប់គ្រងវគ្គបណ្តុះបណ្តាល ដែលជាគម្រោងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សរបស់ KOICA អស់រយៈពេល ២ ឆ្នាំកន្លះ ។ ក្នុងឆ្នាំ ២០១៧ លោកត្រូវបានទទួលឱ្យទៅបំពេញការងារជាមន្រ្តីគោលនយោបាយនៅ CDC ។ នៅទីនោះ លោកមានភារកិច្ចត្រួតពិនិត្យកម្មវិធីជំនួយរបស់ដៃគូអភិវឌ្ឍន៍, បង្កើនគុណភាពទិន្នន័យជំនួយអភិវឌ្ឍន៍, ធ្វើការវិភាគលើនិន្នាការទិន្នន័យជំនួយ និងបរិការណ៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, និងរៀបចំរបាយការណ៍និងឯកសារគោលនយោបាយស្តីពីការកៀរគរនិងការគ្រប់គ្រងជំនួយអភិវឌ្ឍន៍ ។

ក្នុងថ្ងៃអនាគត លោកមានបំណងប្រើប្រាស់ចំណេះនិងជំនាញ ដើម្បីគាំទ្រ អ.គ.ហ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំហិរញ្ញប្បទានអភិវឌ្ឍន៍ និងគ្រប់គ្រងកិច្ចអភិវឌ្ឍន៍ ។

 

លោក ស៊ុន គឹមហេង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

លោក ស៊ុន គឹមហេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពី Universit– Libre de Bruxelles ប្រទេសប៊ែលហ្សិក ដែលសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៩, សញ្ញាបត្រមន្ត្រីជាន់ខ្ពស់ជំនាន់ទី០៨ “ជំនាន់ឧត្តមគតិជាតិ” ជំនាញ “សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ” ពី សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៦, បរិញ្ញាបត្រនីតិសាស្រ្ត និងបវិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ (អាហារូបករណ៍រាជរដ្ឋាភិបាល) ពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងពេលតែមួយ ឆ្នាំ២០១៣ ។

លោក ស៊ុន គឹមហេង ធ្លាប់បម្រើការងារជាមន្រ្តីរាជការនៅក្រសួងយុត្តិធម៌ចាប់ពីឆ្នាំ២០១៦ និងក្នុងឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនៃសាលាជម្រះក្តី ចំណុះអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌ និងជាសមាជិកនៃលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) នៅឆ្នាំ២០១៩។ ក្នុងក្របខ័ណ្ឌការសិក្សាសាលាភូមិន្ទរដ្ឋបាល លោក ធ្លាប់បានធ្វើកម្មសិក្សា នៅក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងអង្គភាពលទ្ធកម្ម (Procurement Unit) នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (D/ICO) និងនាយកដ្ឋានមួយចំនូនពាក់ព័ន្ធនឹងពាណិជ្ជកម្ម។