កិច្ចប្រជុំ "ឯកសារក្របខ័ណ្ឌទស្សនាទានស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២០"


 



នាព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាង "ឯកសារក្របខ័ណ្ឌទស្សនាទានស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២០" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, ក្រុមការងារបច្ចេកទេសរៀបចំឯកសារទស្សនាទានស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងមន្ត្រីរាជការពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។